គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ (The 24th M-ATM Plus Three)

ភ្នំពេញ÷ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងមជ្ឍមណ្ឌលអាស៊ាន-ចិន មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឍមណ្ឌលអាស៊ាន-កូរ៉េ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ រួមនឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឍមណ្ឌលអាស៊ានទាំងបី ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមជ្ឍមណ្ឌលអាស៊ានទាំងបី ៕

Post a Comment (0)
Previous Post Next Post

sponser

 

Social