គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សត្វស្លាបប្រមាណជាង ១៣២ ប្រភេទ បង្ហាញវត្តមាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ

ភ្នំពេញ÷ក្នុងស្រុកបូរីជលសារ មានតំបន់ការពារទេសភាពមួយកន្លែង គឺតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨ ៣០៥ ហិកតា ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីបណ្តាញសង្គមរដ្ឋបាលស្រុកបូរីជលសារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជាង ១៣២ ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែតំបន់នេះមានរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។
សម្រាប់សត្វដែលសំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម។ ពេលសម្រាកពីការងារប្រកបរបរចិញ្ចឹមជីវិត ទេសចរអាចមកទស្សនាបានដោយឥតគិតថ្លៃក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីលំហែអារម្មណ៍៕ ដោ

Post a Comment (0)
Previous Post Next Post

sponser

 

Social