គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមមន្ត្រី ហួត ហាក់ អនុញ្ញាតជូន ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា (FTB) ចូលជួបសម្តែងការគួរសម

ភ្នំពេញ÷នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា (FTB) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ។

និងស្នើសុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងនិងធនាគារលើការទូទាត់ប្រាក់កម្រៃសេវាកម្មអាជ្ញាបណ្ណរបស់ក្រសួង ជាពិសេសការគោរពជូនពី ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់របស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមគ្រួសារផងដែរ ៕

Post a Comment (0)
Previous Post Next Post

sponser

 

Social