គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចេញដីកាបញ្ជាឱ្យលោកស្រី ម៉ៅ គឹមសៀន ចូលបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឱ្យបានមុនថ្ងៃទី១១ ខែកក្កដា ពាក់ព័ន្ធករណីចេញសែកស្អុយ

ភ្នំពេញ ÷ អយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាឱ្យឈ្មោះ ម៉ៅ គឹមសៀន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាស័យដ្ឋាន បច្ចុប្បន្ននៅផ្ទះលេខ ៦៦២ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាជ័យ រាជធានីភ្នំពេញឱ្យចូលបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ឱ្យបានមុនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ៕

ខាងក្រោមនេះ ជាដីកាដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន  ទទួលបាននៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ៖

Post a Comment (0)
Previous Post Next Post

sponser

 

Social