គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដំណើរទស្សនកិច្ចរបស់សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជានៅកម្ពុជា ពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចូលរួមធ្វើបទបង្ហាញស្តីពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា ដែលត្រូវបានរៀបចំនៅសណ្ឋាគារ Olympia ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនចំនួនប្រមាណ ១០០នាក់។ កម្មវិធីនេះ ជាព្រឹត្តការណ៍មួយក្នុងដំណើរទស្សនកិច្ចរបស់សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជានៅកម្ពុជា ពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមធ្វើបទបង្ហាញនាឱកាសនេះ និងបានថ្លែងអំណរគុណដល់សមាគមធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា ដែលបានរៀបកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះទ្បើង ដើម្បីឱ្យវិនិយោគិន និងធុរជនបានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យដែលកំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាទ្បេស៊ី និងកម្ពុជា។


នៅក្នុងបទបង្ហាញ ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកឡើងពីគម្រោងវិនិយោគធំៗរបស់ម៉ាឡេស៊ីដែលបាននិងកំពុងប្រតិបត្តិការអាជីវម្មនៅកម្ពុជាប្រកបដោយជោគជ័យ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងបានគូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់។ល។


មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងពីឯកសារគតិយុត្តចំនួនពីរដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយទាក់ទាញការវិនិយោគម៉ាឡេស៊ីមកកម្ពុជា គឺទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social