ខេត្តកណ្តាល :បន្ទាប់ពីអង្គភាពសារព័ត៌មាន ធ្វើដំណើរឆ្លងកាត់ ផ្លូវបេតុង១ខ្សែ ស្ថិតនៅភូមក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលបានឃើញភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង កំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋប្រចាំតំបន់ ដោយសារភូមិគ្រឹះនោះ បានចាក់បេតុង ដ៏រឹងមាំ ក្នុងការសាងសង់ សំណង់រឹង រំលេចទៅដោយបច្ចេកទេស នៃស្នាដៃរបស់ ក្រុមការងារវិស្វករ ។
បើយោងតាមរូបភាពដែលក្រុមការងារសារព័ត៌មានយើង បានជួប គឺពិតជាមិនសរសើរមិនបាន តែមិនបានដឹងថា ភូមិគ្រឹះដ៏អស្ចារមួយកន្លែងនេះ ជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេស សាងសង់ ដ៏ប្រណិត ស្ថិតនៅច្រាងទន្លេ ដោយឡែក បើយើងបានមចុះ ទៅដល់មាត់ច្រាង យើងពិត ជាបានឃើញទេសភាព ទាក់ទាញអារម្មណ៍ដោយសារម្ចាស់ភូមិគ្រឹះបានចាក់លុបចូលមាត់ច្រាង ទន្លេប្រហែលជាង១០ម៉ែត្រ នេះបើយោងគ្រឹះចាស់ដែលប្រជាពលរដ្ឋរស់នៅកន្លែងនោះ។យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
![]() |
-ឆ្នេរ និងពាមសមុទ្រ ត្រួវមានគម្លាតចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
-ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
-អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
យ៉ាងណាមិញ បើអ្នកការកាន់កាប់ដីចូលជ្រៅជាងរយៈចម្ងាយ ដែលបានកំណត់ អ្នកកាន់កាប់មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃដែលអនុក្រិត្យដាក់ឱ្យប្រើប្រាស់ ការកាន់កាប់នោះគឺស្របច្បាប់ ព្រោះច្បាប់មិនអនុវត្តថយក្រោយទេ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ថនសុវណ្ណាអភិបាលស្រុកពញាឮ ធ្វើសេចក្តីជូនដំណឹងនិង ដើម្បីសូមការបកស្រាយ តាមរយះទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ តែមិនអាចទំនាក់ទំនងបាន ទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក កាន់ ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររមណីកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ តាមរយះ ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។
មហាជននិងអង្គការសង្គមស៊ីវិល ស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។