គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សំណង់អត់ច្បាប់ធ្វើរំលោភលំនៅដ្ឋាន អ្នកដទៃ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក សូមអាជ្ញាធរ និងមន្ត្រីជំនាញ អនុវត្តច្បាប់(វគ្គ១ )

រាជធានីភ្នំពេញ: ទីតាំង សំណង់មួយកន្លែងស្ថិតនៅផ្ទះលេខ 109 ផ្លូវ576 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សាងសង់គ្មានលិខិតអនុញ្ញាត បំពាននិងច្បាប់ រំលោភលើរបងផ្ទះ អ្នកជិតខាង ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច។

បើយោងតាមសម្តី លោកម្ចាស់ផ្ទះ🏡  បានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា នៅថ្ងៃនេះ មានលោកមេភូមិ និងលោកចៅសង្កាត់ ខណ្ឌទួលគោក បានចូលរួមត្រួតពិនិត្យ ផងដែល នៅក្នុងនោះ ម្ចាស់ផ្ទះដែលសាងសង់ សំណង់គ្មានការអនុញ្ញាត បានចេញមកបញ្ជាក់ជាមួយអាជ្ញាធរ និងលោកចៅសង្កាត់ ថាលោកពិតជាមិនបាន សុំការអនុញ្ញាត ទៅអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ នេះបើយោងការអះអាង ជាមួយលោក មេភូមិ និងលោកចៅសង្កាត់បាងកក២ នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៥។

លោកចៅសង្កាត់ បានណែនាំ បញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន ជាបន្ទាន់ ចំពោះការសាងសង់សំណង់គ្មានការអនុញ្ញាត និងត្រូវ រកដំណោះស្រាយ ជាមួយលោកម្ចាស់ផ្ទះជិតខាង បន្ទាប់ពីការសាងសង់ រំលោភបំពាន បើមិនដូច្នោះ និងត្រូវអនុញ្ញាតតាមច្បាប់ជាធរមាន។



ដោយឡែកលោក (ម.ច.ន) បានបញ្ជាក់យ៉ាងច្បាប់ថា លោកមិនត្រូវការអ្វីនោះទេ តែសូមអោយ ម្ចាស់ផ្ទះដែលសាងសង់សំណង់គ្មានលិខិតការអនុញ្ញាត ត្រូវកែតម្រូវ ជាបន្ទាន់ និងត្រូវធ្វើរបងដែលខូចខាត ដែលជាងសំណង់ បានកាត់ផ្តាច់ដែក របងយកគ្រោងដែក មកដាក់លើកដំបូងអ្នកដទៃដោយគ្មានការអនុញ្ញាត  ។


លោក ដានី ដែលជាម្ចាស់ផ្ទះ ត្រូវរុះរើ សំណង់ និងអនុវត្តតាមច្បាប់របស់ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ រាជធានី/ខេត្ត បើមិនដូច្នោះ លោកនិងដាក់ពាក្យបណ្តឹង ទៅស្ថាប័នពាក់ព័ន្ធ និងឈានប្តឹងទៅដល់តុលាការ រាល់ការខូចខាត ទ្រព្យសម្បត្តិរបស់លោក ផងដែរ។
ភូមិគ្រឹះមួយកន្លែង ដែលកំពុងសម្តែងរិទ្ធិ សាងសង់សំណង់គ្មានការអនុញ្ញាត នៅចន្លោះផ្ទះ🏡លេខ:32/ផ្លូវ576 នៅខាងឆ្វេងដៃ ផ្ទះ🏡លេខ 38A/38B ផ្លូវ576 នៅខាងស្តាំដៃ ចំឡែកផ្ទះលេខ109 /ផ្លូវ576 នៅក្នុងចំណុចនេះ ភាពមិនប្រក្រតី ផ្ទះ🏡របស់លោក ដានី ដែលបានអំអាងថា ជាម្ចាស់ផ្ទះលេខ109  សូមអោយ ក្រសួង ដែនដីនគរូបនីយកម្មនិងសំណង់ ជួយត្រួតពិនិត្យមើល ថា តើផ្ទះលេខ មួយនេះហេតុអ្វី ខុសគេ តើក្បាលដី នៃភូមិគ្រិស្ដ មួយកន្លែងនេះ មានលេខប៉ុន្មានអោយពិតប្រាកដ សូមស្ថាប័នពាក់ព័ន្ធ មេត្តាចុះ អធិការកិច្ច ដោយក្តីអនុគ្រោះ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសុរិយោដីរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ អគារខាងលើដោយក្តីអនុគ្រោះ។
លោក មៀច ចន្ថា ដែលជាម្ចាស់ផ្ទះ ជាជនរងគ្រោះ ស្នើសុំ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាគណៈមាសបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានស្នើរ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច សំណង់គ្មានច្បាប់ គ្មានលិខិត អនុញាត សាងសង់រំលោភដីលំនៅដ្ឋាន អ្នកដទៃ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social