ភ្នំពេញ÷ ក្រសួងការពារជាតិកម្ពុជាសម្តែងក្តីសង្ឃឹមថាកិច្ចប្រជុំវិសាមមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ជាមួយនឹងបញ្ជា ការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះនឹងទទួលបានលទ្ធផលល្អ។
ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀងដែល ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំ ដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋាន ការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភា ពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរប ស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា៖«កម្ពុជាសង្ឃឹមថាកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃស្អែក និងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពី រអនុវ ត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ព្រមទាំងនាំមកនូវសន្តិភាព ស្ថេរភាព និង ស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញឆាប់រហ័ស »។
ជាមួយគ្នានោះដែរលោកជំទាវបានអះអាងថាកម្ពុជានៅតែបន្តអំពាវនាវដល់ភាគីថៃអនុវត្តនូវកិច្ចព្រមព្រៀងជាមួយគ្នាដោយប្រគល់មកវិញនូវទាហានកម្ពុជាចំនួន១៨រូបដែលខ្លួនបានចាប់ដោយក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៩ខែកក្កដា ដើម្បីឲ្យពួកគាត់បានវិលមកជួប ក្រុមគ្រួ សារគាត់វិញដែលកំពុងតែទន្ទឹងរងចាំទាំងថ្ងៃទាំងយប់៕

ដោយ៖ ប៊ុនរិទ្