គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះដែរសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។ដោយឡែកគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថាកាលពីវេលាលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២ ថៃបានបើកកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ ពីវិបត្តិព្រំដែន រវាងប្រទេសទាំងពីរ។

បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងដែរថា សម្រាប់ភាគីកម្ពុជា ក្នុងកិច្ចប្រជុំនេះបាន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។

ប្រភពដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះ៕ ដោយ៖មករា AKP 

Post a Comment (0)
Previous Post Next Post

sponser

 

Social