គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចបវរធិបតី សង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងកម្ពុជា-ចិន

ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងជំនួបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏យូរអង្វែងរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ការពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ធំធេង នៃការបន្តគាំទ្ររបស់ចិន ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា រួមទាំងគម្រោងព្រែកជីក និងគ្រប់គ្រងធនធានទឹកចំរុះហ្វូណនតេជោ ។

ជាការឆ្លើយតប ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ សហការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរៀបចំរួចរាល់ឱ្យបានទាន់ពេលវេលា សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ៕

Post a Comment (0)
Previous Post Next Post

sponser

 

Social