គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បង្ហាញនូវក្តីសង្ឃឹមថា មន្រ្តីរាជការចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅប្រទសឥណ្ឌា នឹងដកស្រង់ឧត្តមានុវត្តន៍និងបទពិសោធន៍ យកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន

ភ្នំពេញ÷ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សង្ឃឹមថា មន្ត្រីរាជការចំនួន៤០រូប មកពីក្រសួង ស្ថាប័នចំនួន១០ ដែលចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌានឹងដកស្រង់ឧត្តមានុវត្តន៍និងបទពិសោធន៍ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីជូនដំណើរមន្រ្តីរាជការកម្ពុជាចំនួន ៤០រូប មកពី ១០ក្រសួង ស្ថាប័នទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌា កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមុខងារសាធារណៈតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹង សាធារណៈ និងសោធននិវត្តន៍នៃសាធារណរដ្ឋឥណ្ឌា។


ឯកឧត្តម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា មន្រ្តីរាជការទាំង៤០រូប ដែលទទួលបានការបំពាក់បំប៉នចំណេះដឹង និងជំនាញពីសាធារណរដ្ឋឥណ្ឌានឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីដកស្រង់ឧត្តមានុវត្តន៍និងបទពិសោធន៍ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទរបស់កម្ពុជា ហើយរួមចំណែកដល់កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជាតិនិងប្រជាជនរបស់យើង។

បន្ថែមពីនោះទៀត មន្រ្តីរាជការដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់នឹងបំពេញតួនាទីជាអ្នកតំណាងកម្ពុជា ដើម្បីពាំនាំផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់កម្ពុជាជូនដល់ប្រជាជនឥណ្ឌាឱ្យបានស្គាល់ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពានភ្ជាប់ទំនាក់ទំនងល្អរវាងកម្ពុជានិងសាធារណរដ្ឋឥណ្ឌា តាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជនយ៉ាងជិតស្និទ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌានេះ ប្រព្រឹត្តទៅស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងសមត្ថភាពធានធានមនុស្សដែលបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ដែលជាអាទិភាពទី១ ក្នុងកិច្ចការងារអាទិភាពជាច្រើន។

វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលមន្រ្តីរាជការកម្ពុជាទាំង៤០រូប មកពីក្រសួង ស្ថាប័នចំនួន១០ នឹងទៅចូលរួមសិក្សាលើកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដែលជាកត្តាគន្លឹះសម្រាប់ការគ្រប់គ្រងដំណើរការនៃការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងចក្ខុវិស័យ ឆ្នាំ២០៥០៕ ផ្សាយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social