គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីព្រាងសេចក្តីសម្រេចំនួនពីរស្នើឡើងដោយសភាកម្ពុជា ត្រូវបានគណៈកម្មាធិការរៀបចំរបស់អាយប៉ាលើកទី៤៦ បានអនុម័ត

ភ្នំពេញ÷ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំបូកសរុប នៃមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងគូឡាឡំាពួ នៅព្រឹកថ្ងៃទី១៩ កញ្ញាឆ្នាំ២០២៥។ កិច្ចប្រជុំគណៈកម្មការរៀបចំ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចនិង ឯកសារចំនួន ១៦។

នៅក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ផ្តួចផ្តើមឡើងដោយសភានៃព្រះរាជាណាចក្រកម្ពុជា ទី១ សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងទី២ សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។


សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា។ សភាកម្ពុជាតាក់តែង ឡើង ក្នុងគោលបំណងបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា សំដៅលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។ ចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។


ចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងរបស់គឺដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព”៕

ផ្សាយដោយ ធូ កុសល MoINFO APP

Post a Comment (0)
Previous Post Next Post

sponser

 

Social