គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ថានទូតចក្រភពអង់គ្លេស សាទរក្រោយគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ

ភ្នំពេញ÷យោងតាមបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា គ្រាប់ស្វាយចន្ទីកម្ពុជាស្ថិតក្នុងចំណោមគ្រប់ធនជាតិល្អបំផុតនៅលើពិភពលោក។

ប្រភពដដែល បានបន្តថាចក្រភពអង់គ្លេស មានមោទនភាព ដែលបានគាំទ្រក្រុមហ៊ុន Ample Agro បានចែករំលែករសជាតិដ៏អស្ចារ្យនៃគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។

តាមរយៈកម្មវិធីភាពជាដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ដែលអនុវត្តដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតចក្រភពអង់គ្លេស បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មកសិឧស្សាហកម្ម ដើម្បីពង្រឹងម៉ាកយីហោ ទីផ្សារ និងយុទ្ធសាស្រ្តនាំចេញរបស់ពួកគេ។

ពីការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ ដែលមានសក្តានុពល និងប្រើប្រាស់គ្រោងការណ៍ពាណិជ្ជកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងទទួលបានផ្លែផ្ការួចហើយ ជាមួយនឹងការនាំចេញ ការបង្កើតការងារ និងការរីកលូតលាស់នៃការទទួលស្គាល់ផលិតផលកសិកម្មឆ្នើមរបស់កម្ពុជា។

គួរជម្រាបជូនថា នៅព្រឹកនេះ ឯកឧត្តម ឯកអគ្គរាជទូត Dominic Williams បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Ample Agro ដើម្បីបញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាគុណភាពខ្ពស់ទៅកាន់អឺរ៉ុប។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចធ្វើទៅបានតាមរយៈការតភ្ជាប់ ដែលបង្កើតឡើងដោយកម្មវិធីដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។

ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចង់ឃើញផលិតផលកម្ពុជាជាច្រើនទៀតនៅលើធ្នើផ្សារទំនើបរបស់ចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅតាមរយៈពាណិជ្ជកម្ម ការច្នៃប្រឌិត និងភាពជោគជ័យរួមគ្នា៕ ដោយ៖ កន ចំណាន
Post a Comment (0)
Previous Post Next Post

sponser

 

Social