គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អូស្រ្តាលី សហការជាមួយនឹងកម្ពុជា ដើម្បីទ្រទ្រង់កំណើនវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ÷យោងតាមប្រភពព័ត៌មានពីស្ថានទូតអូស្រ្តាលីប្រចាំនៅ​កម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា អូស្រ្តាលី សហការជាមួយនឹងកម្ពុជា​​ ដើម្បីទ្រទ្រង់កំណើនវិស័យកសិកម្មនៅកម្ពុជា។ ​ ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា បន្តផ្តល់ផលជះរយៈពេលយូរអង្វែងក្នុងវិស័យកសិកម្ម។

ប្រភពដដែល បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្រតាសួងក្នុងខេត្តតាកែវ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៧ ក្រោមកម្មវិធី CAVAC ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី គឺជាឧទាហរណ៍ដ៏រឹងមាំមួយនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

តាមស្ថានទូតអូស្រ្តាលី កាលពីសប្តាហ៍មុន ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅ​កម្ពុជា និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញពិនិត្យ ប្រព័ន្ធធារាសាស្ត្រនេះ។ ខណៈដែរ ប្រព័ន្ធធារាសាស្ត្រខាងលើ កំពុងបន្តប្រែក្លាយវិធីធ្វើកសិកម្ម ដោយផ្តល់នូវប្រព័ន្ធស្រោចស្រព លើផ្ទៃដីកសិកម្មជាង ១,៥០០ ហិកតា ក្នុងខេត្តតាកែវ។ ជាមួយម៉ាស៊ីនបូមទឹកចំនួន ៥គ្រឿង ដែលទាញទឹកពីទន្លេព្រែកអំបិល និងប្រឡាយទឹកប្រវែង ២២ គីឡូម៉ែត្រ ដែលប្រើសម្ពាធធម្មជាតិ ប្រព័ន្ធធារាសាស្ត្រតាសួង គឺជាភស្តុតាងមួយបង្ហាញពីអត្ថប្រយោជន៍នៃការរៀបចំផែនការរយៈពេលវែង និងការចូលរួមយ៉ាងសកម្មពីសហគមន៍ក្នុងស្រុក។

ប្រភពខាងលើ បានគូសរំលេចថា អូស្ត្រាលីនៅតែជាដៃគូ ដែលមានការប្តេជ្ញាក្នុងការពង្រឹងវិស័យកសិកម្មកម្ពុជា ដោយជួយកសិករបង្កើនផលិតភាព និងពង្រីកឱកាសចូលទៅកាន់ទីផ្សារនាំចេញ៕ ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social