ស្រុកបុរីជលសារ÷កាសុីណូគ្មានច្បាប់ បង្ហាញថាទីតាំងល្បែងសុីសងជាច្រើនប្រភេទ បានទទួលភ្ញៀវយ៉ាងច្រើនកុះករដើម្បីចូលលេងនៅក្នុងទីតាំងមួយស្ថិតនៅភូមិកំពុងក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ ជាបែរជាអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ ក៏ប៉ុន្តែប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចជាប់រវល់បំពេញការងារទេមើលទៅ។
យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមួយដើម្បីជម្រាបដំណឹងឲ្យមន្ត្រី ឬអាជ្ញាធរមានកម្លាំងសមត្ថកិច្ចដើម្បីជ្រាបបន្ថែមទៀតដើម្បីឲ្យបានបន្ថែមទៀត។យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទីតាំងខាងលើគឺមានមនុស្សស្រីប្រុសចាំឃ្លាំមើលនៅពេលដែលអ្នកដែលចម្លែកចូលទៅក៏ព្រោះតែទីតាំងល្បែងទាំងអស់នោះមានច្រើនប្រភេទណាស់អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលញៀនល្បែង ប្រសិនបើយើងចង់លេងល្បែងណាក៏អាចលេងបានដែរ សំខាន់បំផុតគឺមានលុយទៅតាមខ្លួន។![]() |
![]() |
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕