គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការប្រកាសលទ្ធផលប្រឡងបាក់ឌុបក្នុងថ្ងៃតែមួយ ដើម្បីឲ្យបេក្ខជន ទទួលលទ្ធផលក្នុងពេលជាមួយគ្នា

 ភ្នំពេញ÷អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រកាស លទ្ធផល ប្រឡង សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៥នេះ គឺប្រកាសក្នុងថ្ងៃតែមួយជាមួយគ្នាតែម្តង ក្នុងគោលបំណងឲ្យ បេក្ខជនទទួលលទ្ធផលព្រមៗគ្នា។

លោកជំទាវ ឃួន វិច្ឆិកាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំ២០២៥នេះ គឺខុសប្លែកពីរាល់ឆ្នាំ ដោយឆ្នាំ២០២៥នេះ បានកំណត់កាលបរិច្ឆេទនៃការប្រកាសក្នុងថ្ងៃតែមួយ នៅទូទាំងប្រទេសដោយពុំមានការបែងចែងនៃការប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដូចមុននោះទេ ពោលនឹងប្រកាសរួមគ្នាក្នុងថ្ងៃតែមួយ គឺនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។



ចំពោះគោលបំណងនៃការផ្លាស់ប្តូរពេលវេលានៃការប្រកាសនេះ លោកជំទាវគូសបញ្ជាក់ថា ដោយសារក្រសួងមានបំណងអនុវត្ត និងពិនិត្យឲ្យបានកាន់តែល្អិតល្អន់លើដំណើរការកែវិញ្ញាសារ បូកស្រង់ និងគូសជាប់ធ្លាក់ ជាពិសេសដើម្បីឲ្យបេក្ខជនទទួលបានលទ្ធផលក្នុងពេលជាមួយគ្នា ។

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា បច្ចុប្បន្នដំណើរការប្រឡងបាក់ឌុបកំពុងស្ថិតក្នុងដំណាក់កាលស្រង់សរុបបូកពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ ។ ក្នុងនោះបេក្ខជនប្រឡងបានចូលរួមគោរពបទបញ្ញត្តិដែលបានដាក់ចេញដោយក្រសួងអប់រំ ។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ សម្រាប់មណ្ឌលសំណេរមានចំនួនសរុប២៤១មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ។

ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ ចំពោះមណ្ឌលកំណែសម្រាប់ការប្រឡងមានចំនួន១០មណ្ឌលនៅរាជធានីភ្នំពេញ ៕ ដោយ៖ អេង នារីរតន៍

Post a Comment (0)
Previous Post Next Post

sponser

 

Social