ខណ្ឌមានជ័យ: សូមជម្រាបជូនដំណឹងករណីហ៊ុំព័ទចាក់ដីរំលោភចូលច្រាំងទន្លេ ជិត១០ម៉ែត្រ នៅក្នុងទីតាំងមួយកន្លែង ខាងក្រោយបុរី៩៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចភ្លើងសិនវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តើមានច្បាប់សាងសង់ដែលឬយ៉ាងណា សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
សំណង់រឹងរំលោភហ៊ុំទព័ទចំណីទន្លេបាសាក់មួយនេះ មិនដឹងថា ជារបស់លោក ឯកឧត្តម ឧកញ៉ា ណានោះទេ ចាក់ដីចូលច្រាំងងទន្លេហ៊ុំទ័ព ទាក់ទាញអារម្មណ៍ក្នុងការគយគន់ទេសភាព ដោយឡែក មន្ត្រី ភូមិបាល ហាក់បីដូចជាមិនអើរពើ ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ។យោងតាមប្រភពបានប្រាប់ឲ្យ MNSP NEWS យើងឲ្យដឹងដែរថា ការសាងសង់សំណង់រឹងហ៊ុំព័ទចាក់ដីរំលោភចូលច្រាំងទន្លេនេះ គឺដើម្បីធ្វើជាសួនច្បារលំហែ ហើយក៏ជារបស់ ឧកញ៉ា មួយរូបផងដែរ។យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ចយោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ ។អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់លោក សេង គន្ធ អភិបាលខណ្ឌ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាបញ្ជារការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕








