គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការពារជាតិកម្ពុជា បកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិករណីតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ÷កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានបកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិរួចមកហើយ ពាក់ព័ន្ធនឹងករណីតំបន់ភូមិព្រៃចាន់។ ថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងករណីនៅតំបន់ភូមិជោគជ័យ ដែលកន្លងមកអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃ បានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិអំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាស់ចាកពីការពិត ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ។ 

ក្រោយពីក្រុមការងារមូលដ្ឋានបានចុះអង្កេតប្រមូលព័ត៌មាន និងទិន្នន័យនៅលើ ដីជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 44 ដល់លេខ 47 ក្រសួងការពារជាតិ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីការពិតថា បើយើងពិនិត្យ ទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជាសារព័ត៌មានថៃយកមកបង្ហាញនិង ផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី ដែលបង្កើតបានជាព័ត៌មានមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នាំឱ្យមានការយល់ច្រឡំ៖

ទី១. ខ្សែដែលមានព័ណ៌ក្រហម និងខ្សែព័ណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះ គឺ មិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេ ប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមក គូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់ផែនទីនេះដើម្បីពន្យល់ទៅសាធារណជនឱ្យមាន ការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថា ជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគី។

ក្រសួងការពារជាតិក៏សូមបញ្ជាក់ជូនថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរង យោធាថៃ ក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញនិងផ្សព្វផ្សាយនេះ មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែន ប៉ុណ្ណោះ។ ប្លង់នេះត្រូវបានធ្វើ និងចុះហត្ថលេខារួមគ្នាដោយប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ក្រោយពេលដែលភាគីទាំងពីរបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបាន បោះកាលពីសម័យបារាំង ហើយមិនមែនជាផែនទីឬជាឯកសារដែលនិយាយ ឬបញ្ជាក់ពីខ្សែព្រំដែនឡើយ។
ដូច្នេះការលើកឡើងថា ការចុះហត្ថលេខារបស់លោក ឡាយ សៀងលី លើប្លង់ទីតាំងបង្គោលទាំងនេះ គឺជាការទទួលស្គាល់ខ្សែព្រំដែន ពុំមែនជាការពិតនោះទេ។ ទី២. តាមការអង្កេតរបស់ក្រុមការងារមូលដ្ឋាននៅលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលលេខ៤៧ យើងសង្កេតឃើញថា ប្រជាពលរដ្ឋថៃបានកាន់កាប់ និងអាស្រ័យផលចូលមក ក្នុងទឹកដីកម្ពុជា ព្រមទាំងមានផ្លូវកៅស៊ូថៃស្ថាបនាចូលក្នុងទឹកដីកម្ពុជាផងដែរ។
ទី៣. ក្រសួងការពារជាតិក៏សូមបញ្ជាក់ជូនបន្ថែមថា កន្លងមកយោធាថៃ ក៏ដូចជាអាជ្ញាធរខេត្តថៃ បានប្រើប្រាស់ផែនទី ដែលបង្កើតខ្សែព្រំដែនជាឯកតោភាគីយកមកទាមទារ ដោយបង្ហាញតែទីតាំងដែលខ្លួនចោទប្រជាពលរដ្ឋ កម្ពុជាថាបានទន្ទ្រានកាន់កាប់ចូលទឹកដីថៃ ប៉ុន្តែមិនបានបង្ហាញពីទីតាំងដែលប្រជាពលរដ្ឋថៃ ក៏ដូចជាយោធា ថៃបានទន្ទ្រានកាន់កាប់ចូលក្នុងទឹកដីកម្ពុជានោះទេ។ សាធារណជនអាចលើកជាសំណួរសួរថា ហេតុអ្វីបានជាដឹងរឿងនេះហើយ ប៉ុន្តែមិនចេញ បកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបនាពេលកន្លងមក?
ពាក់ព័ន្ធនឹងការលើកឡើងនេះតាមពិតគឺ៖ ទី១. ផ្អែកតាមយន្តការ និងគោលការណ៍របស់ JBC ភាគីទាំងពីរឯកភាពគ្នារក្សាការសម្ងាត់លើរាល់ កិច្ចការចរចាពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ផ្អែកលើគោលការណ៍នេះ កម្ពុជាតែងប្រកាន់ ខ្ជាប់នូវការរក្សាការសម្ងាត់នៃកិច្ចការចរចាលើបញ្ហាព្រំដែន ដោយសារការងារនេះកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការចរចា។ ជាក់ស្តែង ផែនទី និងទិន្នន័យដែលបង្ហាញនាពេលនេះ ក៏ដូចជាផែនទីដែលភាគីថៃបានបង្ហាញ និងបង្ហោះផ្សាយនាពេលកន្លងមក មិនមែនជាផែនទីផ្លូវការដែលមានការឯកភាពពីភាគីទាំងពីរនោះទេ គឺគ្រាន់តែជាផែនទីរូបភាពផ្កាយរណប ហើយយកមកបញ្ចូលនូវប្លង់ និងទិន្នន័យខ្លះដែលជាជំនួយលើ ការងារបច្ចេកទេសមួយចំនួនប៉ុណ្ណោះ។ ទី២. កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកតាម គោលការណ៍ច្បាប់អន្តរជាតិ ក្នុងគោលបំណងធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរ ដែលផ្តល់ជូនដល់ប្រជាជាតិកម្ពុជា និងថៃ នូវសុខសន្តិភាព ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃតែងតែយកកិច្ចការព្រំដែន ដែលចរចាដោះស្រាយ មិនទាន់ចប់នេះ មកបង្ហាញ ពន្យល់ និងបកស្រាយ ដោយបំភ្លៃការពិតម្តងហើយម្តងទៀត ធ្វើឱ្យសាធារណជន មានការយល់ច្រឡំ។ ហេតុនេះ យើងចាំបាច់ត្រូវតែចេញមកបង្ហាញ និងបញ្ជាក់ការពិតនៅពេលនេះ។ ជាមួយគ្នានេះ ឈរលើមូលដ្ឋានដូចបានគូសរំលេចខាងលើ ក្រសួងការពារជាតិក៏សូមគូសបញ្ជាក់ជារួមថា កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០។ ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាមផែនទីមាត្រដ្ឋាន១/២០០.០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា។ ក៏ប៉ុន្តែ កិច្ចការនេះ តម្រូវឱ្យមានការគិតគូរនិងចរចាជាមួយគ្នាឱ្យបានច្បាស់លាស់ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេស ត្រឹមត្រូវតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាជាង២០ឆ្នាំមកហើយ គឺតាមរយៈយន្តការ JBC និងផ្អែកលើគោលការណ៍ MOU ឆ្នាំ២០០០ ព្រមទាំងបែបបទបច្ចេកទេសអនុវត្តន៍ TOR ឆ្នាំ២០០៣។ បន្ថែមលើនេះ តាមរយៈកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ភាគីទាំងពីរក៏បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនពាក់ព័ន្ធនឹងតំបន់ភូមិជោគជ័យជារបៀបវារៈអាទិភាព នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ JBC ដូចមានចែងក្នុងចំណុចទី ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជា។ ដូច្នេះ សរុបសេចក្តីមក ក្រសួងការពារជាតិកម្ពុជា សំណូមពរយោធាថៃ អាជ្ញាធរខេត្តថៃ ព្រមទាំង ស្ថាប័នពាក់ព័ន្ធរបស់ថៃ បញ្ឈប់ការប្រើប្រាស់ផែនទីមិនផ្លូវការ ឬរូបភាពផែនទីផ្កាយរណបដែលគូសខ្សែព្រំដែន ជាឯកតោភាគី ដែលនាំឱ្យមានការភាន់ច្រឡំ បង្កើតជាព័ត៌មានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្នើ ភាគីថៃគោរពរាល់កិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីថៃបានឯកភាពគ្នាជាមួយកម្ពុជា ជាពិសេសស្មារតីកិច្ចប្រជុំពិសេស GBC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១.១ ដែលប្រគល់ សមត្ថកិច្ច ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ លើកិច្ចការព្រំដែន និងជៀសវាងនូវសកម្មភាពដែលធ្វើឱ្យបាត់បង់នូវជំនឿទុកចិត្ត បង្កើតឱ្យមានការយល់ច្រឡំគ្នា បង្កឱ្យមានភាពតានតឹង ឬពង្រីកវិសាលភាពជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕ ដោយ៖ AKP
Post a Comment (0)
Previous Post Next Post

sponser

 

Social