គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា ប្តេជ្ញាចិត្តឥតងាករេចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យអង្គការសហប្រជាជាតិ ប្រើប្រាស់យន្តការ Good office ដើម្បីធានាឱ្យបាននូវបទឈប់បាញ់យូរអង្វែង

ភ្នំពេញ÷នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួបពិភាក្សាការងារជាមួយលោក Guy Benard Ryder, Under-Secretary-General for Policy ដើម្បីបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។
 ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យ អ.ស.ប. ប្រើប្រាស់យន្តការ Good office (យន្តការទូត អន្តរការីដែលភាគីទីបីអព្យាក្រឹត ដើម្បីជួយសម្រួលដល់ការចរចា ឬដោះស្រាយជម្លោះរវាងភាគីផ្សេងទៀត តាមរយៈការបញ្ចុះបញ្ចូល ឬផ្តល់កន្លែងសម្រាប់ការពិភាក្សា) ដើម្បីធានាឱ្យបាននូវបទឈប់បាញ់យូរអង្វែង។ ដោយ៖ AKP 


Post a Comment (0)
Previous Post Next Post

sponser

 

Social