គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មហាជនយល់ឃើញថាក្រោមការដឹកនាំរបស់រដ្ឋបាលស្រុកត្រាំកក់ ជុំវិញរឿងចេញវិជ្ជាបណប័ត្រអចលនវត្ថុ ក្បែរស្ទឹងស្លាគូដែលមានការសង់របងជាសំណង់រឹងដោយត្រូវបានវ៉ៃបំផ្លាញចោលមុននេះ សាធារណជនស្នើសុំឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីរដ្ឋស្រុកត្រាំកក់ផងដែរ !

ខេត្តតាកែវ :បើយោងតាមប្រភពបណ្ដាញផ្សព្វផ្សាយសារព័ត៌មានក្នុងស្រុកមួយចំនួន ក៏ដូចជាប្រភពពីសាធារណជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមផង និងពីពលរដ្ឋទូទៅផងនោះបានបញ្ជាក់ថាសូមឱ្យលោក កេត ម៉ៅ អភិបាលនៃអភិបាលស្រុកត្រាំកក់នឹងត្រូវជួយបកស្រាយបំភ្លឺឲ្យបានច្បាស់លាស់ជុំវិញការចេញវិញ្ញាបនបត្រសម្គាល់អចនៈវត្ថុដែលមានទំហំ៤១០២៤២ ម៉ែត្រការ៉េ ស្ថិតនៅក្នុងចំណុចទីតាំងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មកព្រោះតែស្ថិតក្រោមកិច្ចការងាររដ្ឋបាលរបស់លោក។

សូមជម្រាប និងបញ្ពាក់ឡើងវិញថារបងថ្មដែលបានសាងសង់ជាសំណង់រឹងកាលពីថ្មីៗកន្លងមកនេះគឺជាការសាងសង់ស្របតាមវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុរបស់ម្ចាស់ទីតាំង ក៏ប៉ុន្តែអ្វីដែលសាធារណជនបានលើកឡើងថា ផលប៉ះពាល់នៃការសាងសង់នៅក្បែរច្រាំងទន្លេស្លាគូនោះគឺវាខុសពីច្បាប់ដែលបានកំណត់ជាគតិយុត្តរួចរាល់ទៅហើយ ហើយគ្រប់បុគ្គលទាំងអស់ត្រូវតែគោរពច្បាប់ទាំងអស់គ្នា គឺមានន័យថាប្លង់រឹងនេះបានគ្របដណ្ដប់ច្រាំងទន្លេមួយផ្នែកហើយ អ្វីដែលសំខាន់ការចេញបានទាំងអស់នោះមានអ្នកពាក់ព័ន្ធជាច្រើននៅក្នុងបញ្ហានេះ ហើយដោយឡែករដ្ឋបាលស្រុកត្រាំកក់ក្រោមការដឹកនាំដោយលោក កេត ម៉ៅ ។


បណ្ដាញអង្គភាពសារព័ត៌មានរបស់យើងក៏កំពុងតែព្យាយាមធ្វើការទំនាក់ទំនងទៅលោកគិតម៉ៅនៅពេលបន្ទាប់ ដើម្បីឲ្យលោកជួយជម្រាបដំណឹងនេះជូនដល់សាធារណជនឲ្យបានជ្រាបជាដំណឹងផងដែរ។

អង្គភាពសារព័ត៌មានរបស់យើងក៏សូមអរគុណច្រើនចំពោះបងប្អូនដែលបានទស្សនានិងបានផ្ដល់ប្រភពជាបន្តបន្ទាប់ជុំវិញបញ្ហាដែលបានកើតឡើងលើបណ្ដាញសង្គម ក៏ដូចជាការផ្ដល់ប្រភពជូនមកដល់បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងដើម្បីជាដំណឹងជម្រាបជូនដល់ថ្នាក់ដឹកនាំជាតិក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបផងដែរ សូមអរគុណ។


Post a Comment (0)
Previous Post Next Post

sponser

 

Social