គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពេញ ១ឆ្នាំរបស់ខ្លួន ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃនៅកំឡុងខែមករា ឆ្នាំ២០២៦

ភ្នំពេញ÷កិច្ចប្រជុំតម្រង់ទិសលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីដឹកនាំកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ ថា ដោយទទួលការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល, ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនដែលបានខិតខំបំពេញក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥នេះ ហើយលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៦ ។

ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន គឺដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។


សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងដើម្បីចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន បានចំនួន ២លើករួចមកហើយ ដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ៕


Post a Comment (0)
Previous Post Next Post

sponser

 

Social