គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃ្លាំងសាច់បង្កក់ មួយកន្លែងនៅខណ្ឌសែនសុខ សូមស្ថាប័នធរពាក់ព័ន្ធជួយត្រួតពិនិត្យ !

រាជធានីភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងសាច់បង្កក់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ<ឧកញ៉ា ទ្រីហេង .២០១១>  ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប្តីជាជនជាតិចិន និងប្រពន្ធជនជាតិខ្មែរ ជាម្ចាស់ឃ្លាំង ដោយទីតាំងខាងលើ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ <ក.ប.ប >ធ្លាប់ចុះត្រួតពិនិត្យនាពេលកន្លងមកផងដែរ បន្ទាប់មក ក៏មានការដាក់សន្តិសុខយាមកាមនៅពេលដែលមានអ្នកមកដឹកសាច់បង្កក់នៅក្នុងឃ្លាំងខាងលើ ដោយចេញបិទចូលបិទទ្វារយ៉ាងតឹងរឹងជាទីបំផុត ។

បើយោងតាមរូបភាព និងវីដេអូ ដែលអង្គភាពសារព័ត៌មានយើងផ្តិតយក និងទទួលបាន ពីរទីតាំងខាងលើ សូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចាត់មន្ត្រីក្រោមឱវាទចុះអធិការកិច្ចទីតាំងឃ្លាំងសាច់បង្កក់ខាងលើ ដោយក្តីអនុគ្រោះ ។

ដោយឃើញថានៅក្នុងនោះទីតាំង ឃ្លាំងស្តុក សាច់បង្កក់មួយកន្លែងនេះ ជាកន្លែងឃ្លាំងស្តុក សាច់បង្កក់គ្រប់ប្រភេទ នាំចូលពីរបណ្តាប្រទេសផ្សេងៗ ដើម្បីនិងចែកចាយ បន្តទៅតាមសាខារបស់ខ្លួននៅក្នុងនោះ ពុំទាន់ដឹងថា បានចុះឈ្មោះសុំការអនុញ្ញាត ពីស្ថាប័ន ណាខ្លះនោះឡើយនោះទេ តើទីតាំងមួយកន្លែងនេះ ស្របច្បាប់ឬ កំពុងប្រព្រឹត្តបល្មើស? តើក្នុងនាមជាមន្ត្រីដែលបំរើការងារ នៅតាមស្ថាប័នពាក់ព័ន្ធគួរមើលរំលងករណី ខាងលើនេះដែលឬទេ?

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Post a Comment (0)
Previous Post Next Post

sponser

 

Social