ភ្នំពេញ÷នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿងនឹងចូលចតនៅដែនសមុទ្រកម្ពុជា ខណៈការចូលសំចតនៅ កំពង់ផែកម្ពុជានេះ គឺដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿងនោះ គឺមានឈ្មោះថា(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ។
Tags:
ព័ត៌មានអន្តរជាតិ