គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្លឹបកំសាន្ត ហ្គោលដិន ហ្សាស់ ដាយណាស្ទី ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សូមស្វាគមន៍ <វគ្គ១>

រាជធានីភ្នំពេញ ÷សេចក្តីរាយការណ៏បឋម)បន្ទាប់ពីក្រុមការងារអង្គភាពសារព័ត៌មានយើង បានធ្វើដំណើរឆ្លងកាត់ ក្លឹបកំសាន្តមួយកន្លែងស្ថិតនៅកែងស្តុប បណ្តោយផ្លូវ ១៨៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលមានឈ្មោះថា ក្លឹបកំសាន្ត ហ្គោលដិន ហ្សាស់ ដាយណាស្ទី  ដែលជា ក្លឹបកំសាន្តនាពេលរាត្រី អាចទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ចូលកំសាន្ត អារម្មណ៍ ដោយរក្សានៅសន្តិភាព។

ប្រជាប្រិយ៍មិត្ត ជាតិនិងអន្តរជាតិ ជាពិសេសជនជាតិចិន   ដែលមានគោលបំណង  ចូលមកស្តាប់ភ្លេងកំដរអារម្មណ៍ បំបាត់ការនឿយហត់ នាពេលរាត្រី  មានសន្តិសុខ ការពារសុវត្តិភាព ជាច្រើននាក់ក្នុងការជួយសម្របសម្រួល ទទួលភ្ញៀវយ៉ាងសកម្ម ដោយមិនអោយប្រជាប្រិយ៍មិត្ត ខកបំណងឡើយ ។


បន្ទាប់ពីអង្គភាពសារព័ត៌មាន ចុះទៅដល់ទីតាំង បានសង្កេតឃើញថា  មានរថយន្ត សេរីទំនើបជាច្រើន គ្រឿង ដឹកភ្ញៀវចូល កំសាន្ត យ៉ាងគគ្រឹកគ្រេង ភាគច្រើន មានជនជាតិចិន  និងជនបរទេស ដែលជាកក្តាទាក់ទាញ ភ្ញៀវទេសចរណ៍ ជាច្រើនចូលកំសាន្តនាពេលរាត្រី អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ  ដើម្បីជៀសវាងការកក់ស្ទះ របស់ប្រជាពលរដ្ឋ ដែលជាភ្ញៀវជាតិ ឬអន្តរជាតិដែលកំពុងធ្វើដំណើរឆ្លងកាត់ ។ 

បើយោងតាមក្រុម ការងារនៃអង្គភាពសារព័ត៌មាន បានចុះប្រតិបត្តិការ ចល័ត ធ្វើដំណើរនៅក្នុងបរិវេណខណ្ឌដូនពេញ មានក្លឹបកំសាន្ត មួយចំនួន កំពុងតែយក ផ្លូវសាធារណៈ និងដីចំណីផ្លូវសាធារណៈធ្វើជាចំណតរថយន្ត របស់ភ្ញៀវ ដែលជាអតិថិជន ចូលមកកំសាន្ត ដែលជាហេតុធ្វើអោយផ្លូវ នៅក្នុងបរិវេណខណ្ឌដូនពេញ មានភាពកក់ស្ទះ អាស្រ័យដូចបានជម្រាបជូន ខាងលើ  ក្នុងនាមយើងខ្ញុំជាអ្នកសារព័ត៌មាន សូមធ្វើសេចក្តីរាយការណ៍ ក្នុងការជូនដំណឹង ដល់លោក ជា ខេមា  អភិបាលខណ្ឌ ដូនពេញ សូមមេត្តា ចាត់មន្ត្រីទទួលផែនសណ្តាប់ធ្នាប់  ចុះបំពេញកាតព្វកិច្ច ដោយក្តីអនុគ្រោះ។

នៅក្នុងនោះ អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ   គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  ដោយឯកឧត្តម និងលោក ឧត្តមសេនីយ៍ឯក តែងតែយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច បំរើប្រជាពលរដ្ឋ ដោយមិនខ្លាចការនឿយហត់  ឯកឧត្តម និងលោក ឧត្តមសេនីយ៍ឯក តែងតែដាស់តឿន រំលឹក ដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់ បំរើប្រជាពលរដ្ឋ រក្សាសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ឱ្យស្របតាមគោលនយោបាយទាំង៧ចំនុចរបស់ក្រសួងមហាផ្ទៃ ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕

Post a Comment (0)
Previous Post Next Post

sponser

 

Social