គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនស៊ីវិលស្លូតត្រង់កម្ពុជា ស្លាប់ដោយការបាញ់ប្រហាររបស់យោធាថៃ កើនឡើង២១នាក់

ភ្នំពេញ÷ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា បន្ទាប់ពីយោធាថៃបានបើកការបាញ់ ប្រហារទាំងកំរោលលើកម្ពុជាមិនរើសគោលដៅ តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ បានធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ស្លាប់កើនឡើងចំនួន២១នាក់ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានថ្លែងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយ ឡើយ ខុសពីយោធាថៃបាញ់មកលើតំបន់ស៊ីវិលកម្ពុជាបង្កឲ្យមានអ្នកស្លាប់ចំនួន២១នាក់ និងរបួសកើន ឡើងរហូតដល់ចំនួន៨៣នាក់ ។

លោកជំទាវបន្តថា សំឡេង “ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារ មកលើទីតាំងដែល ប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិតចំនួន ២១នាក់ (ទារក ១នាក់) និងរងរបួសចំនួន៨៣នាក់ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច” ។

លោកជំទាវអ្នកនាំពាក្យបន្ថែមថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ របស់ប្រទេសថៃ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16 , រថយន្តបាញ់រ៉ុកែត DTI-2 , ដ្រូនទម្លាក់ គ្រាប់បែក , គ្រាប់បែកចង្កោម , ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយក ទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជា ជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕ ដោយ៖ អេង នារីរតន៍

Post a Comment (0)
Previous Post Next Post

sponser

 

Social