ភ្នំពេញ÷ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ ចាប់ពីថ្ងៃ ៨ ខែធ្នូ ដល់ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ៖

១.បរិភោគអំបុក វាយសត្រូវឈ្លានពាន! សម្តេចតេជោ ជំរុញឱ្យបរិច្ចាគអំបុកស្រូវថ្មីដល់កងទ័ពជួរមុខ និងជនភៀសសឹក

តំណភ្ជាប់:https://www.information.gov.kh/articles/176654

២.សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ

៣.ធនាគារជាតិនៃកម្ពុជា ណែនាំអោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជនជាយោធិនពលី

៤.ប្រមុខក្រសួងមហាផ្ទៃ ៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ

៥.ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

៦.ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងសម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដើម្បីរកដំណោះស្រាយបញ្ចប់ភាពតានតឹង

៧.គម្រោងសួនឧស្សាហកម្មបៃតងសកលត្រូវបានបញ្ចប់ដោយជោគជ័យ ដោយផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង

៨.អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

៩.អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

១០.ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី អំពាវនាវដល់អង្គការយូណេស្កូ និងអង្គការអន្ដរជាតិទាំងអស់ធ្វើការ ថ្កោលទោសចំពោះទង្វើយោធាថៃចេតនាបំផ្លាញប្រាសាទតាក្របី និងទាមទារការទទួលខុស ត្រូវមុខច្បាប់

១១.សាធារណរដ្ឋកូរ៉េ អំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ដោយសន្តិវិធី តាមរយៈការសន្ទនាឱ្យបានឆាប់បំផុត 

១២.សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនសហការជាមួយអាម៉េរិក និងម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់ថា អ្នកណាបាញ់មុន?

១៣.សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរាជរដ្ឋាភិបាលពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ជាបណ្តោះអាសន្ន ក្រោយមានការវាយប្រហារធ្ងន់ធ្ងរ