គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ធ្វើឡើងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ

ភ្នំពេញ÷លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ (CTExpo) ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ក្នុងគោលបំណងជំរុញលើកកម្ពស់និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា ពិសេសការបង្កើតឱកាសក្នុងការផ្គូផ្គង រវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ក្នុងពិធី បើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ រៀបចំឡើងស្របជាមួយនឹងការគាំទ្រផលិតផលខ្មែរ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយមានដាក់តាំងបង្ហាញផលិតផលរួមមាន ផលិតផលខ្មែរជាច្រើនប្រភេទនិងផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរ និងផលិតផលមកពីប្រទេស ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។
ទន្ទឹមនឹងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លោកជំទាវ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនដូចជា៖ ការតាំងបង្ហាញផលិតផល និងលក់ទំនិញ វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្ម ស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រី៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សួស សាវី

Post a Comment (0)
Previous Post Next Post

sponser

 

Social