គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលកម្មវិធីការងារទាំងអស់ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាកម្លាំងទប់ទល់ការឈ្លានពាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសជាផ្លូវការអំពីការផ្អាក និងលុបចោលរាល់កម្មវិធីការងារដែលបានគ្រោងទុកទាំងអស់ ដើម្បីមកកាន់ការងារអាទិភាពខ្ពស់បំផុតចំពោះមុខ គឺការការពារបូរណភាពទឹកដី។

តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងចូលរួមសហការដោយផ្ទាល់ជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបញ្ជា និងដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតប និងទប់ទល់នឹងសកម្មភាពឈ្លានពាននៅតាមបណ្តោយព្រំដែន។
សម្តេចតេជោ បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា៖ «ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធ ទប់ទល់ជាមួយការឈ្លានពាន»។
ការសម្រេចចិត្តដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការរួបរួមគ្នារវាងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងការធានានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារទឹកដី ខណៈដែលស្ថានការណ៍នៅសមរភូមិជួរមុខ កំពុងមានការបាញ់បោះពីភាគីឈ្លានពាន ក្នុងគោលបំណងបង្កហេតុ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលជួបសម្តេចក្នុងអំឡុងពេលនេះ ដោយសារតែសម្តេចត្រូវជាប់បំពេញបេសកកម្មការពារជាតិដ៏ចាំបាច់នេះ៕ ដោយ៖ វង្ស

Post a Comment (0)
Previous Post Next Post

sponser

 

Social