គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ

 (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។

ក្នុងអំឡុងពេលនៃការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ក្រៅពីបញ្ហាទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ។ ការសន្ទនានេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាជាមួយសមភាគីថៃផងដែរ ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា និងប្រកាសដើរតួជាអ្នកសម្របសម្រួល។


Post a Comment (0)
Previous Post Next Post

sponser

 

Social