ភ្នំពេញ÷ស្ត្រីម្នាក់បើករថយន្តឆ្លងកាត់ផ្លូវ ជាន់ហ្គែរ ច្រឡំថាជាហ្រ្វាំងបោះពួយទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យរថយន្តនោះរ៉េចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ ៣កង់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រងចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអីដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក JMC ពណ៌ក្រហមឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AQ.5366 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុ ត្រូវបានរថយន្តមួយគ្រឿងម៉ាកMJ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF .8812 បើកបរដោយស្ត្រីម្នាក់ គោលបំណងឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ពេលនោះស្ត្រីខាងលើបានជាន់ហ្គែរ ច្រឡំថាជាហ្រ្វាំង ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត JMC ខ្ទៀតទៅបោកហ្នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតដួលរលំអស់៣កង់ ចំណែកឯរថយន្តរោងការខូចខាតយ៉ាងដំណាំទៅមុខលែងរួច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានមកដល់ត្រួតពិនិត្យរួចរាល់និងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចានិងសម្របសម្រួលគ្នា តែបើភាគីទាំងពីរចរចាត្រូវរ៉ៃគ្នា តម្រូវឲ្យភាគីទាំងពីរសងសំណងរាល់ការខូចខាតទៅលើរបាំងថ្មពុះចែកទ្រុងផ្លូវ តែបើមិនមានការត្រូវៗគ្នានោះទេ សមត្ថកិច្ចយករថយន្តទាំងពីរទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕












