តាកែវ÷ ក្នុងឱកាសអញ្ជើញដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ មកជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នៅសង្កាត់រ៉ាច់យ៉ា ខេត្តអានយ៉ាង ប្រទេសវៀតណាម នារសៀល ថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និង ឯកឧត្តម ហ៊ូ វ៉ាន់មឹង ប្រធានគណៈកម្មការប្រជាជនខេត្តអានយ៉ាង (ប្រទេសវៀតណាម) បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាប្រពៃណីសាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅតាមព្រំដែននៃខេត្តទាំងពីរ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានផ្តោតសំខាន់លើការបង្កលក្ខណៈងាយស្រួលដល់ការការនាំទិញផ្សេរៗ ទៅកាន់ខេត្តអានយ៉ាងរបស់វៀត ណាម និងពីរខេត្តអានយ៉ាង មកាន់ច្រកព្រំដែនខេត្តតាកែវ របស់កម្ពុជា ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង បានស្នើឱ្យភាគីខេត្តអានយ៉ាង ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការនាំចេញទំនិញផ្សេងៗពីខេត្តតាកែវ ទៅកាន់ទីផ្សារវៀតណាម។ជាការឆ្លើយតប ឯកឧត្តម ហ៊ូ វ៉ាន់មឹង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងសន្យាជួយសម្រួលដល់ការនាំចូលទំនិញគ្រប់ប្រភេទ ពីរកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានគណៈកម្មការប្រជាជនខេត្តអានយ៉ាង ក៏បានស្នើឱ្យភាគីច្រកព្រំដែនខេត្តតាកែវ ជួយសម្រួល ដល់ការនាំចេញទំនិញពីខេត្តអានយ៉ាង មកកាន់កម្ពុជាវិញផងដែរ ដើម្បីធានាបាននូវតុល្យភាពពាណិជ្ជកម្ម និងផលប្រយោជន៍ទៅវិញ ទៅមក។ការរឹតចំណងមិត្តភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្រៅពីកិច្ចពិភាក្សាការងារ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានជូនពរដល់ ឯកឧត្តម ហ៊ូ វ៉ាន់មឹង ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ឯកឧត្តម បានជូនពរឱ្យភាគីមិត្តទទួលបាននូវសេចក្តីសុខគ្រប់ប្រការ និងបន្តសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។គួរបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងខេត្តតាកែវ និងខេត្តអានយ៉ាង មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍជឿនលឿនជាលំដាប់៕ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ


.j.jpg)


.j.jpg)

