គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា "ស៊ុត រស់" មានបញ្ហាសាច់ដុំ និងសន្លាក់ ពីកំណើត នៅខេត្តកំពង់ធំ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ

ភ្នំពេញ÷ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា "ស៊ុត រស់" អាយុ៩ឆ្នាំ៥ខែ មានបញ្ហាសាច់ដុំ និងសន្លាក់ ពីកំណើត (Right Achilles tendon lengthening, bilateral equinus, spastic depletion cerebral palsy) ដែលស្នាក់នៅភូមិជីមាស ឃុំព្រែកកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ។

នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បច្ចុប្បន្ន កុមារាទទួលការពិនិត្យ ព្យាបាល និងវះកាត់ យ៉ាងជោគជ័យដំណាក់កាលទី១ ដោយក្រុមគ្រូពេទ្យឯកទេសរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

«សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនកុមារា និងអាណាព្យាបាលផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ បានធ្វើឱ្យក្រុមគ្រួសារកុមារាមានក្តីរីករាយជាពន់ពេក និងសូមលើកម្រាមដៃដប់គោរពថ្លែងអំណរគុណជូន «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរតែងតែជួយសង្គ្រោះអាយុជីវិតប្រជាជនខ្មែរជានិច្ចដោយមិនមានការប្រកាន់ រើសអើងឡើយ។

Post a Comment (0)
Previous Post Next Post

sponser

 

Social