គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា បាននិងកំពុងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ជាពិសេសចំណេះដឹងផ្នែកឌីជីថល ដើម្បីត្រៀមខ្លួនទាញយកផលប្រយោជន៍ពេញលេញពីពាណិជ្ជកម្មសេវា

ភ្នំពេញ ÷លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ (TS4D) ...នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ (TS4D) ដោយមានការអញ្ជើញចូលរួមពិភាក្សាពីរដ្ឋមន្រ្តីពាណិជ្ជកម្មប្រទេសហ្កាណា, ចាម៉ៃកា, រវ៉ាន់ដា, អេត្យូពី និងចក្រភពអង់គ្លេស។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វិស័យសេវាកម្មក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសង្កត់ធ្ងន់សក្ដានុពលនៃពាណិជ្ជកម្មសេវាក្នុងការអភិវឌ្ឍ ពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់កំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។

លោកជំទាវរដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាបាននិងកំពុងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ជាពិសេសចំណេះដឹងផ្នែកឌីជីថល ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកផលប្រយោជន៍ពេញលេញពីពាណិជ្ជកម្មសេវា ដោយប្រើប្រាស់ច្រកទីផ្សារសម្រាប់អ្នកផ្គត់ផ្គង់សេវាដែលមានក្រោមក្របខណ្ឌកិច្ចព្រមព្រៀងក្នុងតំបន់ និងពហុភាគី៕







ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social