គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងរោងចក្រកែច្នៃកាកស្រាបៀរ បញ្ចេញក្លិនស្អុយ បង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមស្ថាប័នពាក់ព័ន្ធជួយត្រួតពិនិត្យ !

ខណ្ឌច្បារអំពៅ÷ សេចក្តីរាយការណ៍បឋម/យោងតាមលិខិតប្រមាណជាង៤០សន្លឹកដែលអង្គភាពយើងទទួលបាន ពីរប្រជាពលរដ្ឋនៅភូមិបោះអង្កាញ់ និងភូមិបោះអង្កាញ់១ ស្នើសុំជួយដោះស្រាយផលប៉ះពាល់ ដោយសារក្លិនស្អុយចេញពីរោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី សុីអេច អុឹមផត អុិចផត មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ១១៤ ភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបាន ព័ត៌មានទីតាំងខាងលើនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បណ្ដាញសារព័ត៌មានយើងបាទចុះទៅបងទីតាំងជាក់ស្ដែង ពិតជាមានក្លិនស្អុយពិតប្រាកដមែន រួចមកបណ្តាញសារព័ត៌មាន បានធ្វើការទំនាក់ទំនងទៅលោក សំ សុ ធារី ចៅសង្កាត់ព្រែកឯង ដើម្បីសាកសួរពាក់ព័ន្ធទៅនឹងករណីខាងលើ ដោយលោកបានបញ្ជាក់ថា រឿងខាងលើបានបញ្ជូនទៅដល់ក្រសួងបរិស្ថានហើយ ។


នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បណ្ដាញអង្គភាពសារព័ត៌មាន អឹមអិនអេសភីញូស៍ បានទំនាក់ទំនង ទៅកាន់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំការបំភ្លឺពាក់ព័ន្ធករណីខាងលើ ដោយលោក បានផ្ញើរបាយការណ៍មកកាន់អង្គភាពយើង
នៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៦៖ មន្រ្តីនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  ចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្រាបៀរ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការពិនិត្យជាក់ស្ដែងឃើញថា៖
-ក្រុមហ៊ុនជាប្រភេទកែច្នៃកាកសំណល់ស្រាបៀរ និងសម្ងួតYeast (មានផលិតដូចជា ស្រាស អាកុល ទឹកបំប៉នសុខភាពសត្វ ម្សៅYeast កកាកសំណល់ស្រាបៀរសម្រាប់ចំណីសត្វ
-យោងតាមលទ្ធផលពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបានបង្ហាញថា គ្រប់ប៉ារ៉ាម៉ែត្រស្ថិតក្នុងកម្រឹតស្តង់ដារកំណត់។

គ-តាមការចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ក្រុមការងារបានចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ឃើញថា  កន្លងមកមានក្លិនស្អុយចេញពីទីតាំងសិប្បកម្ម ប៉ុន្តែក្លិននោះនៅពេលដែលមានខ្យល់បកមកម្តងៗ ជាពិសេសក្លិនខ្លាំងនៅពេលមេឃភ្លៀង។

តាមការសន្និដ្ឋានរបស់ក្រុមការងារឃើញថា ចំណុចទីតាំងដែលប្រជាពលរដ្ឋធ្លាប់មានបញ្ហាក្លិននោះ មានក្លិនតិចតួច(ជាក្លិនមេតំបែរ) ដែលចេញពីការសម្ងួតទឹកYeast។

ក្រុមការងារបានចាត់វិធានការអនុវត្តចំពោះសិប្បកម្ម÷
១-​ក្រុមហ៊ុនទទួលរងការផាកពិន័យអន្តរការណ៍ ល្មើសនិងមាត្រា ១៧៣ មាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

២-ក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានគតិយុត្តជាធរមាន។
៣-ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ចេញពីឡសម្ងួត។
៤-ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង និងក្លិនឱ្យបានល្អ។
៥-ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ​ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់​ ​​ជាធរមាន។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងខាងលើ គឺជារោងចក្រកែច្នៃកាកស្រាបៀរ ដោយរោងចក្រ បានបង្ហូរទឹកចេញ ពីរោងចក្រ ចូលទៅក្នុងប្រឡាយទឹកមួយ ស្ថិតនៅជាប់ភូមិ ទឹកនោះ បានជះក្លិនស្អុយយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់សុខភាពនិងផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋជាពិសេសក្មេងតូចៗ។

បើតាមប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថាក្លិនទឹកនោះ គឺស្អុយខ្លាំង ជាពិសេសគឺនៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ពួកគេមិនអាចទ្រាំបាននោះឡើយ ហើយបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពួកគេ ។

យោងតាមច្បាប់អាជីវកម្ម រាល់រោងចក្រ សហគ្រាស ដែលធ្វើអាជីវកម្មនៅកម្ពុជា មានកាតព្វកិច្ចទទួលខុសត្រូវលើផ្នែកបរិស្ថាន ក្រុមហ៊ុនត្រូវមានកន្លែងស្តុកកាកសំណល់ឱ្យបានត្រឹមត្រូវ ហើយចៀសវាងការបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋរងការរំខានពីទឹកស្អុយដែលគេបង្ហូរចេញពីរោងចក្រកែច្នៃកាកស្រាបៀរ ស្នើដល់អាជ្ញាធរក្នុងខណ្ឌជាពិសេសក្រសួងបរិស្ថានចុះពិនិត្យសកម្មរោងចក្រនេះ ហើយទប់ស្កាត់សកម្មភាពដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើង ក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែម ចេញពីប្រភពពាក់ព័ន្ធទាំងឡាយ ជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យ មានផលប៉ះពាល់ទៅដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់កិត្តិយសជាតិ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋទូទៅផងដែរ។

អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បុគ្គលមួយណានោះឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social