គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពការងារ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

កំពង់ធំ ÷ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុម​អ្នកជំនាញការ​អាដហុក (Ad hoc) នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ និង​សំបូរព្រៃគុក ហៅ​កាត់ថា អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក (ICC Angkor-Sambor Prei Kuk) បាន​ចុះពិនិត្យ​វឌ្ឍនភាព​ការងារ​ នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក តាមការដ្ឋាន​ និងទីតាំងសំខាន់ៗរួមមាន​ ៖

-គម្រោងអភិរក្ស និងជួសជុលប្រាង្គ C7-2 ក្រុមប្រាសាទតោ

-គម្រោងអភិរក្សប្រាង្គ N8 និងN10 ក្រុមប្រាសាទ​សំបូរ

-គម្រោងអភិរក្សប្រាង្គ​ S17-​1​ ក្រុមប្រាសាទយាយព័ន្ធ

-គម្រោងអភិរក្សប្រាសាទតាមុម (T1)

-ទីតាំងគ្រោងសម្រាប់រៀបចំចំណត

-ទីតាំងគ្រោងធ្វើផ្លូវថ្មើរជើងថ្មី។


ការងារនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និង​ពិនិត្យ​ការងារ ដែលអនុលោមតាម​អនុសាសន៍​ដែល​អ្នក​ជំនាញការ​បាន​ផ្តល់នាពេល​កន្លង​មក។ នៅក្នុង​ដំណើរការ​ចុះ​ពិនិត្យនេះ​ ក្រុម​អ្នក​ជំនាញការ​បាន​ស្តាប់​ការ​ធ្វើបទបង្ហាញ​យ៉ាង​លម្អិត បង្ហាញ​ដោយ​អ្នកជំនាញ​អំពី​វឌ្ឍនភាព​ការងារ បច្ចេកទេស និង​បញ្ហាប្រឈម ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍ និង​មតិ​ណែនាំ​សំខាន់ៗ​បន្ថែម​ទៀត ដើម្បី​ធានា​ឱ្យ​ការងារ​អភិរក្ស និង​ជួសជុល​កាន់​តែមាន​គុណភាព និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​អន្តរជាតិ។

សូមជម្រាបថា​កិច្ចប្រជុំ​បច្ចេកទេស​លើកទី៤២ នឹងប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

Post a Comment (0)
Previous Post Next Post

sponser

 

Social