គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនជាតិចិនម្នាក់ ដែលមានត្រាហាមឃាត់ចូលកម្ពុជា ព្រោះតែធ្លាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់ តែនៅអាចចូលបានដោយចាយលុយអស់ត្រឹមតែ ១២០០ដុល្លារ

ភ្នំពេញ÷សមត្ថកិច្ចគួរបើកការស្រាវជ្រាវឲ្យដល់ឬសគល់ ដើម្បីរកឲ្យឃើញតើនរណាខ្លះពាក់ព័ន្ធ ដែលគប់គិតជាមួយឧក្រិដ្ឋជនម្នាក់នេះអាចចូលមកខ្មែរបាន។

ជននេះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ ហើយអនុវត្តបាន១៥ខែ ក៏ត្រូវបានដោះលែង ដោយទោសនៅសល់ព្យួរ។



មានសំណួរមួយចោទថា តើបទឧក្រិដ្ឋនេះជាប់ទោសត្រឹម៣ឆ្នាំ? តើមិនទុកឲ្យជាប់គុករហូតដល់ទោសដែលបានកំណត់ រួចចាំដោះលែង ដើម្បីបណ្តេញចេញពីកម្ពុជា?


សូមបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងចំណោមក្រុមជនល្មើសទាំង៤នាក់ មានឧក្រិដ្ឋជនម្នាក់ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ខែ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់)។

ក្រោយពេលអនុវត្តទោស១៥ខែ ជននេះត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ បានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់១,២០០ដុល្លារអាមេរិក) រួចមកស្នាក់នៅទីតាំងខាងលើ។

ប្រភព ស៊ន សុភក្រ្ត-Sorn Sopheak
Post a Comment (0)
Previous Post Next Post

sponser

 

Social