ខេត្តកំពង់ចាម÷បើតាមបទសម្ភាសន៍ជាមួយលោកអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបញ្ជាក់មកខ្ញុំតាមរយៈទូរស័ព្ទថា ខាងព្រះរាជអាជ្ញា បានស្នើសុំធានាឲ្យភាគីខាងតៃកុងរថយន្តត្រឡប់ទៅផ្ទះវិញ ខណៈដែលភាគីខាងម៉ូតូក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់បំផុតនៅឯប្រទេសវៀតណាម ដោយសារស្ថានភាពធ្ងន់ធ្ងរ (ឈា|•មកកក្នុងខួរក្បាល) នៅឡើយ ប៉ុន្តែទោះជាយ៉ាងណាលោកអធិការបានបញ្ជាក់បន្ថែមថា រាល់ពេលខាងសមត្ថកិច្ចកោះហៅត្រូវតែមកបង្ហាញមុខជានិច្ច (តៃកុងរថយន្ត) ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មហាជនលើកឡើងថា រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកបរក្នុងល្បឿនលឿន ខណៈដែលនៅម្ដុំកន្លែងកើតហេតុនោះជាទីប្រជុំជន មានរោងចក្រ មានមន្ទីរពេទ្យ #បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នៅក្នុងតំបន់ទីប្រជុំជន ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និង ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូ និងរ៉ឺម៉ក។ នៅជិតមន្ទីរពេទ្យ ឬតំបន់រោងចក្រ អ្នកត្រូវបន្ថយល្បឿនថែមទៀត និងគោរពស្លាកសញ្ញាចរាចរណ៍។ការកំណត់ល្បឿនក្នុងទីប្រជុំជនរថយន្តគ្រប់ធុន៖ អតិបរមា ៤០ គ.ម/ម៉ម៉ូតូ និងរ៉ឺម៉កកង់បី៖ អតិបរមា ៣០ គ.ម/ម៉តំបន់ពិសេស (សាលារៀន/មន្ទីរពេទ្យ៖ ត្រូវបើកបរក្នុងល្បឿនយឺត និងប្រុងប្រយ័ត្នខ្ពស់តាមស្លាកសញ្ញាជូនដំណឹងជាក់ស្តែង។
ក្រុមគ្រួសារភាគីខាងម៉ូតូសង្ឃឹមថា សមត្ថកិច្ចជំនាញនិងជួយពន្លឿននៃការដោះស្រាយសំណងពីភាគីខាងតៃកុងរថយន្ត ជួនទៅភាគីខាងម៉ូតូ ឲ្យសមស្របណាមួយ ដើម្បីឲ្យភាគីខាងម៉ូតូបានបង់ថ្លៃព្យាបាលនៅឯមន្ទីរពេទ្យផងដែរ ។
គូររំលឹកផងដែរថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១២:៤៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ដោយសង្កេតឃើញថាមួយរយៈចុងក្រោយមកនេះ ចំពោះការបើកបររបស់ក្រុមហ៊ុនដឹកជញ្ជូន វីរប៊ុនថាំ មានការបង្កគ្រោះថ្នាក់ចរាចរណ៍ ជារឿយៗនៅតាមដងផ្លូវ សូមលោកអគ្គនាយកក្រុមហ៊ុន មេត្តាជួយណែនាំនិងពន្យល់បន្ថែម ពីច្បាប់ចរាចរណ៍ ទៅអ្នកបើកបររថយន្តទាំងអស់ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមម្ដងផ្លូវផងដែរ ៕









