គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជាត្រៀមរៀបចំអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ឆ្នាំ២០២៦នេះ គឺជាខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសក កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០០៦។ ពិធីអបអរសាទរខួប២០ឆ្នាំនេះត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។

វាជាមោទនភាពខ្លាំងបំផុតដែលកម្ពុជាធ្លាប់ជាប្រទេសដែលញាំញីដោយសង្គ្រាម និងធ្លាប់ជាប្រទេសដែលទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលើទឹកដីរបស់ខ្លួន តែបានក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងទៅរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមជាផ្លូវការកាលពីឆ្នាំ២០០៦ ដោយរហូតដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជិត ១ម៉ឺននាក់ទាំងបុរស ទាំងនារី ទៅកាន់បេសកកម្មចំនួន ១២ ក្នុងប្រទេសចំនួន ១០ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឺស ឆាត យេម៉ែន និងកុងហ្គោ ដោយកងកម្លាំង កម្ពុជាបានបំពេញបេសកកម្មលើជំនាញសំខាន់ៗដូចជា បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មសំណង់ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ និងនាយទាហានសង្កេតការណ៍ជាដើម។


ចំពោះការបំពេញបេសកកម្មមនុស្សក្រោមឆត្រអង្គការសហប្រជាជាតិនេះដែរ កងកម្លាំងមួកខៀវកម្ពុជា តែងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីខាងភាគីអង្គការសហប្រជាជាតិ និងពីបណ្តាប្រទេសមួយចំនួនដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មនេះ។ វាបានក្លាយទៅជាកម្លាំងចិត្តមួយដ៏សំខាន់បន្ថែមទៀតសម្រាប់កងកម្លាំងកម្ពុជាក្នុងការបំពេញបេសកកម្មមនុស្សធម៌ តាមរយៈការធ្វើកិច្ចការមួយចំនួន ដែលភាគីអង្គការសហប្រជាជាតិបានប្រគល់ជូន រួមមាន បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មសំណង់ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ និងនាយទាហានសង្កេតការណ៍ជាដើម ដើម្បីផ្តល់សុខសុវត្ថិភាពជូនពលរដ្ឋនៅតាមបណ្តាប្រទេស ដែលកងកម្លាំងកំពុងបំពេញបេសកកម្ម មានដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឺស ឆាត យេម៉ែន និងកុងហ្គោជាដើម៕ ដោយ៖ ចាន់ សុភឿន

Post a Comment (0)
Previous Post Next Post

sponser

 

Social