គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំង ល្បែងស៊ីសងខុសច្បាប់(មាន់ជល់ នឹងឡូតូអនឡាញ) បើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយមិនរំខានដែនសមត្ថកិច្ច ក្នុងមូលដ្ឋាន

រាជធានីភ្នំពេញ : ទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ នឹងឡូតូអនឡាញ) កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន មិនទាន់បានជ្រាបជាដំណឹង ឬមួយត្រូវថ្នាំងងុយដេកអស់ទៅហើយ ការបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានទាំងក្មេងចាស់ប្រុស-ស្រី ដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ សូមលោកមេប៉ុស្តិ៍ចោមចៅ១ និង លោក ម៉ម វុទ្ធី
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទានយោងគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ។

សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត-ក្រុង-រាជធានី- ខេត្ត តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


អង្គភាពសារព័ត៌មានយើង ស្នើសុំលោក សក់ កញ្ញារិទ្ធ ជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។


ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment (0)
Previous Post Next Post

sponser

 

Social