គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ប្រើប្រាស់ឧបករណ៍សៃយឺនស្បៃមុង) នៅក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ÷​នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលជលផលកោះធំ បានសហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល, ផ្នែករដ្ឋបាលជលផលបាសាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ ដឹកនាំដោយ លោក ច្រឹក ស្រ៊ង អភិបាលរងនៃគណៈអភិបាលស្រុកកោះធំ បានចុះប្រតិបត្តិការបង្រាបបទល្មើសនេសាទខុសច្បាប់ (បករើឧបករណ៍សៃយឺនស្បៃមុង) នៅចំណុចលេខ ៣៨ និង ៤១ ស្ថិតក្នុងភូមិព្រែកតារដ្ឋ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន ១៤ នាក់ និងប្រើប្រាស់មធ្យោបាយ ទូកស្មាច់ម៉ាស៊ីនចំនួន ០២ គ្រឿង។



ជាលទ្ធផល កម្លាំងចម្រុះបង្ក្រាបបានចំនួន ០១ ករណី ដោយរឹបអូស និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖
១. សៃយឺនស្បៃមុង ចំនួន ២១ មាត់
២. របាំងព្រួលស្បៃមុង ប្រវែង ២,៤០០ ម៉ែត្រ
៣. បង្គោលឫស្សី (តូច-ធំ) ចំនួន ៨០០ ដើម
៤. កូនត្រីចម្រុះ ទម្ងន់ ៥០ គីឡូក្រាម (បានលែងចូលទៅក្នុងបឹងធម្មជាតិវិញភ្លាមៗ)



ចំពោះឧបករណ៍នេសាទខុសច្បាប់ទាំងអស់ខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងកើតហេតុរួចរាល់ហើយ ៕





Post a Comment (0)
Previous Post Next Post

sponser

 

Social