គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយនិងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់

ភ្នំពេញ ÷ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីកាគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរូមជាតិទាំងក្នុង និងក្រៅប្រទេសពាក់ព័ន្ធនឹងទទួលព័ត៌មាននៅក្នុងស្ថានភាពទទួលព័ត៌មានសូមបងប្អូនត្រូវប្រុងប្រយ័ត្នគឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ដែលមកបំពុលសតិអារម្មណ៍ ឬបំពុលស្ថានការណ៍ច្របូកច្របល់ ។ អីចឹងដើម្បីឱ្យបងប្អូនទទួលព័ត៌មានផ្លូវការ សូមឱ្យតាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យ គេហទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំមានគេទំព័ររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គេហទំព័រហ្វេស៊ុក សម្តេចតេជោ ហ៊ុន សែន និងគេហទំពររបស់ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងគេទំព័រសម្របសម្រួលសារព័ត៌មាន និងសាធារណៈមតិដែលសុទ្ធដឹសឹងជាប្រភពផ្លូវការ»។
ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគោរពយ៉ាងម៉ឹងម៉ាត់ឥតប្រែប្រួលចំពោះបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងជំហររក្សាសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិកម្ពុជា សមស្របនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ដូច្នេះហើយ កម្ពុជាមិននៅតែឯកឯងនោះទេ សហគមន៍អន្តរជាតិឈរនៅជាមួយ កម្ពុជា ពិសេសប្រទេសបីសំខាន់ ហើយចូលរួមដោយផ្ទាល់រហូតដល់មានបទឈប់បាញ់ គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី»។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន បូណា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមនាំគ្នាថែរក្សាសាមគ្គី ភាពឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងបន្តជ្រោងទង់ជាតិកម្ពុជា ដោយស្រែកបន្លឺសំឡេងចង់បានសន្តិភាព និងក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សុខសន្តិភាព ។ ឯកឧត្ដមបានអះអាងថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរដែលនៅពាសពេញគ្រប់ទិសទីលើពិភពលោក កំពុងតែបានទៅដល់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា កម្ពុជាជាប្រជាជាតិមួយដែលចង់រួមរស់នៅក្នុងសុខសន្តិភាព រស់នៅដោយគ្មានការបំពាបំពាន។
ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានបន្ថែមទៀតថា៖ «ខ្ញុំសូមបងប្អូនជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរៈកងទ័ព វីរៈកងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនបងប្អូនយើងទាំងអស់គ្នា»៕ ដោយ៖ AKP ប៊ុនរិទ្ធ
Post a Comment (0)
Previous Post Next Post

sponser

 

Social