ភ្នំពេញ÷ នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជននានា ពីលោកឧត្តមសេនីយ៍ទោ អ៊ុម មករា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងក្រុមការងារ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយដែលលោកឧត្តមសេនីយ៍ទោ អ៊ុម មករា និងក្រុមការងារ បានប្រគល់ជូន នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៦១លានរៀល, អង្ករ ចំនួន ២៥តោន, ម៉ាស ចំនួន ២៩ប្រអប់, កំប្រេស ចំនួន ៤០ដុំតូច, ទឹក Oxygen ចំនួន ៤ដុំ, Septiderm 10% ចំនួន ៥ប្រអប់, VitaminC ចំនួន ៤ប្រអប់, Ronpor600 ចំនួន ៨ប្រអប់, Sevochesta ចំនួន ១០ប្រអប់, Siam ចំនួន ៣ប្រអប់, Banama500 ចំនួន ៥ប្រអប់, Aphatyl ចំនួន ៥ប្រអប់, Ephacfon 80mg ចំនួន ១៩ប្រអប់, Turozil Forte ចំនួន ៥ប្រអប់, Nandium ចំនួន ១៨ប្រអប់, Ramol 500g ចំនួន ១៨ប្រអប់ និង Kohimag ចំនួន ១២ប្រអប់។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងសប្បុរសជន និងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕