រាជធានី ភ្នំពេញ: អង្គភាពសារព័ត៌មានយើង តាមប្រម៉ាញ់ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណីទីតាំងសាច់បង្កក់មួយកន្លែងស្ថិតនៅ ផ្លូវលេខ៤៧៤ កែងផ្លូវ១២៣សង្កាត់ទួលទំពូង១ ខណ្ឌចំការមនរាជធានីភ្នំពេញ នៅតែបើកដំណើរការយ៉ាងរលូន ចំណែកមន្ត្រីជំនាញ នៅតែរក្សាភាណស្ងៀមស្ងាត់ឬមួយកំពុង ប្រព្រឹត្តអំពើពុករលួយ ទើបបានជាមិនហ៊ានចុះត្រួតពិនិត្យ សូមមន្ត្រីជំនាញ កបបនិង អគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមមេត្តាជួយឆ្លើយបំភ្លឺ ដោយក្តីអនុគ្រោះ។
ឃ្លាំងស្តុកទំនិញខា្នតយក្ស គ្មានស្លាកយីហោ មួយកន្លែងនេះ ពិតជាមានខ្សែក្រាស់ និងអាចលើកដៃបាំងមេឃ បាំងខ្យល់ដែលប្រភពខ្សិបៗបានប្រាប់ថា ម្ចាស់ទីតាំងជាជនរបទេស បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សាយព័ត៌មានជាសាធារណ : និងផ្ទុះការជជែកវែកញែក ទៅលើបណ្តាញសង្គម ទាក់ទិនទៅនិងឃ្លាំងស្តុកសាច់បង្កក់ ដែលនាំចូលពីប្រទេសជិតខាងនោះ ស្រាប់តែមានគណនីហ្វេសប៊ុន ឈ្មោះថា Phin SoThea បានខមិន មកកាន់ក្រុមការងារសារព័ត៌មានយើង ថា ប្រឹងណាស់គេអោយប៉ុន្មាន? ខំអង្គុយចាំមើលគេ ២៤ម៉ោងជាងពូ លើសប៉ូលីសសើបអង្កេតទៀត គណនីហ្វេសប៊ុកឈ្មោះថា Phin SoThea បានបន្តទៀតថា អង្គុយចាំថតបុគ្គលិកគ្រប់គ្នាគេមានសិទ្ធិប្តឹងបាន។អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
នៅក្នុងករណី មន្ត្រីជំនាញមិនអនុវត្តច្បាប់នៃស្ថាប័នពាក់ព័ន្ធ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕















