គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារកំពុងមានជំងឺ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ

ខណ្ឌមានជ័យ÷ ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារកំពុងមានជំងឺ និងមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នា​រសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦​ ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាគង់ ដឹកនាំដោយ ឯកឧត្តម​ ណុប​ សោភ័ណតារា ប្រធាន, អមដោយ ឯកឧត្តម សារ សំបូរ អនុប្រធាន និងសមាជិក សមាជិកា បាន​ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារកំពុងមានជំងឺ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ នៅក្នុងមូលដ្ឋានភូមិព្រែកតាគង់ ក្រោមកិច្ចសហការ និងសម្របសម្រួលដោយលោក គង់ គួយ អនុប្រធានភូមិព្រែកតាគង់។



ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ឧបនាយករដ្ឋមន្រ្តី​ អនុប្រធានទី១​ ក.អ.ក.​ និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមកាងារចុះមូលដ្ឋានខណ្ឌមានជ័យ និង​ឯកឧត្តម​ គង់​ វិមាន​ អគ្គលេខាធិការនៃ​អគ្គ​លេខាធិ​ការដ្ឋាន​នៃ​ ក.អ.ក.​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចាក់អង្រែលើ។

ទន្ទឹមនេះ ឯកឧត្តម និងក្រុមការងារបាននាំយកនូវថវិកានិងអំណោយមួយចំនួន ក្នុងនោះ៖
- មីជាតិ ចំនួន​ ៣កេស (១កេស/គ្រួសារ)
- អង្ករ​ ៣បាវ (១បាវ ១០គីឡូ/គ្រួសារ)
-ត្រីខ​ ៣យួរ ( ១យួរ/គ្រួសារ)
-ថវិកា ៣០០,០០០រៀល (១០០,០០០រៀល/គ្រួសារ)​
សរុបជាថវិកាចំនួន ៥៥៥,០០០រៀល។


ក្រៅពីនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាសង្កាត់ អនុភូមិ និងក្រុមការងារភូមិចំនួន ៧រូប នូវថវិកាចំនួន ២១០,០០០រៀល (៣០,០០០រៀល/នាក់)​ បន្ថែមទៀត។


ជារួម ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាគង់ តាមរយៈថវិកាបដិភាគរបស់សមាជិក សមាជិកា បានចំណាយថវិកាសរុបចំនួន ៧៦៥,០០០ រៀល ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social