គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ម៉ូតូរុឺម៉ក់លក់ពងទាកូន បានព្រមព្រៀងបញ្ចប់សំណុំរឿង ដោយមិនទាមទារសំណង ហើយពុំប្តឹងតវ៉ាគ្នាទៀត និងសូមឲ្យម្ចាស់រថយន្តធ្វើវីឌីអូសុំទោសគ្នាទៅវិញទៅមកជាសាធារណៈ

ខណ្ឌមានជ័យ÷ ក្រោមការចង្អុលបង្ហាញ ពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទីភាគីទាំងសងខាង បានមកជួបគ្នានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយភាគីខាងម៉ូតូរុឺម៉ក់លក់ពងទាកូន បានព្រមព្រៀងបញ្ចប់សំណុំរឿង ដោយមិនទាមទារសំណងទេហើយពុំប្តឹ..ងតវ៉ាគ្នាទៀត និងសូមឲ្យម្ចាស់រថយន្តធ្វើវីឌីអូសុំទោសគ្នាទៅវិញទៅមកជាសាធារណៈនូវកំហុសឆ្គងដែលបានកើតហេតុកន្លងមក។

សូមរំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង១៥:៤៧នាទី នៅចំណុចមុខធនាគារហត្ថា ផ្លូវមុន្នីរ៉េត ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ។

រវាងរថយន្តម៉ាក Lexus ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG 7680 អ្នកបើកបររថយន្តឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ភូមិ វាល ឃុំ វាល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ បានប៉ះជាមួយម៉ូតូរុឺម៉ក់ម៉ាកDream ពណ៌ខ្មៅ បើកបរដោយឈ្មោះ សៀត ជីតា ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើខាងលើត្រូវបានដោះស្រាយសម្របសម្រួលចប់សព្វគ្រប់នៅម៉ោង១៦:១០នាទី ល្ងាចថ្ងៃ ទី២៨ ខែកុម្ភះ ឆ្នាំ២០២៦ ៕



Post a Comment (0)
Previous Post Next Post

sponser

 

Social