ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍)ជាបឋម/ករណី ចាក់ដីចូលមាត់ច្រាំងទន្លេ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ យ៉ាងគឃ្លើនមិនញញើតនិងច្បាប់ ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាស្ងៀមស្ងាត់ឬកំពុងដេកលុងលក់ តើការចាក់ដីចូលមាត់ច្រាំងទន្លេខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក យី យ៉េន អភិបាលស្រុកមុខកំពូល សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ច្រាំងទន្លេ ទាំងបំពាន រំលោភលើដីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ ។យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី រំលោភ ចូលមាត់ច្រាំងទន្លេខាងលើ ខ្លាំងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។<ASean daily>








