(ភ្នំពេញ)៖ បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព កំពុងទន្ទឹងរង់ចាំមើលផ្លូវ លោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ដែលត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ"ACU"កោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។
*នៅមុនពេលចូលបំភ្លឺលោក សែម បូរ៉ា បានប្រាប់"ដើមរាំង"ថា ខ្លួននឹងចូលបំភ្លឺនាព្រឹកថ្ងៃទី២៩.ខែមេសា ឆ្នាំ២០២៦ តាមការកំណត់របស់"ACU"។
ប៉ុន្តែរហូតមកដល់ម៉ោង៩យប់ថ្ងៃដដែល លោក សែម បូរ៉ា មិនទាន់ចេញពី"ACU"នោះឡើយ..!!។*ជាមួយគ្នានេះ បងប្អូនអ្នកសារព័ត៌មានជាច្រើននាក់ រួមនិងក្រុមគ្រួសាររបស់លោក សែម បូរ៉ា ផ្ទាល់🙏 សូមស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាថ្នាក់ដឹកនាំដ៏ល្អត្រឹមត្រូវហ្មត់ចត់ និងច្បាស់លាស់ក្នុងការអនុវត្តច្បាប់ សូមមេត្តាខន្តីអភ័យទោសដល់លោក សែម បូរ៉ា សូមត្រឹមអប់រំ រួចដោះលែងគាត់វិញ ដោយក្ដីអនុគ្រោះ🙏🙏🙏🙏៕






