![]() |
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា សម្រាប់រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំពោលថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០២៦គឺថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣ មានចំនួន ១,៨២៧,៩៩០នាក់ ។
លោកស្រី បន្តទៀតថា នេះបានបង្ហាញឱ្យឃើញថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹងគ្រប់ពេលវេលា៕




ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ



