ភ្នំពេញ ៖តាមសេចក្តីរាយការណ៍ នៅលេីបណ្តាញ សង្គមបានទម្លាយ អោយដឹងថាទីតាំង ល្បែងស៊ីសងកំពុងបើកដំណើរការយ៉ាងកក្រើក នៅយីហោ ភ្លឹបបាល់ទះផ្សារដេប៉ូដែរគេស្គាល់ ថាជារបស់ (ឧកញ៉ាលីឈុនអ៊ូ )ជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទនៅផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ គ្មានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។
ប្រជាពលរដ្ឋរស់នៅជិតនោះ ក៏ដូចជាអ្នកទៅលេងបាល់លួច ខ្សិបអោយដឹងថា នៅទីនេះមានល្បែងស៊ីសងច្រើនប្រភេទ កំពុងបើកដំណើរការយ៉ាងកក្រើកនៅក្រោមស្លាកយីហោក្លិបបាល់ទះផ្សារដេប៉ូ ដែលគេស្គាល់ថាជារបស់ឧកញ៉ាលីឈុនអ៊ូ ដែលមានទីតាំងស្ថិត នៅខាងកើតផ្លូវលេខ ២១៥ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបេីកដំណេីរការយូណាស់មកហេីយ ប៉ុន្តែ គេមិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ចចុះបង្ក្រាបម្ដងណាឡើយ។
ករណីបែបនេះ បានធ្វេីអោយប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរ ក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការនោះ ។
ការរក្សាភាពស្ងៀមស្ងាត់របស់អាជ្ញាធរខណ្ឌប្រាំពីរមករា នាំឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទទួលបាន លាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ាន បើក ភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូច្នេះ។
ការរក្សាភាពស្ងៀមស្ងាត់របស់អាជ្ញាធរខណ្ឌប្រាំពីរមករា នាំឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទទួលបាន លាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ាន បើក ភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូច្នេះ។
តាមសេចក្តីការណ៍អោយដឹងនៅរសៀលថ្ងៃនេះថា ក្រោយពីមានការចុះព័ត៌មានខាងលើបណ្តាញ សង្គម ខណៈអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកំម្លាំងចម្រុះបានចុះទៅណែនាំ មិនអោយមានការបេីកលេងល្បែងសុីងនោះទៀតឡេីយ ។
គួររំលឹកថា: រាជរដ្ឋាភិបាល ជាពិសេសក្រសួង មហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា មិនអនុញ្ញាតដាច់ខាតចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ។
ពិសេសេបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅចុងខែមីនា ២០២៦ និងឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជល់មាន់ ប៊ៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ ៕










