ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ទៅលើទង្វើរបស់មន្ត្រីនគរបាលម្នាក់ដែល ត្រូវបានគេស្គាល់ថាមានបុណ្យស័ក្តិខ្ពស់ ឈ្មោះ ខៀវ សុខច័ន្ទសុធា តួនាទីអនុប្រធាននាយកដ្ឋាន បានប្រើសម្តី និងអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលការចរចាមិនទាន់ឈានដល់ចំណុចដោះស្រាយនៅឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤៩ នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ដំណើររឿងនៃហេតុការណ៍៖
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ នគរបាល (ជារបស់មន្ត្រីនគរបាលខាងលើ) បានឈប់ចតនៅអែបខាងស្តាំដៃក្បែរចិញ្ចើមផ្លូវ ស្របពេលនោះដែរ ក៏មានបុរសម្នាក់ដែលគេដឹងថាទើបនឹងចេញពីបរិភោគអាហារ និងគ្រឿងស្រវឹង បានបើករថយន្តមកបុកចំចំហៀង ផ្នែកខាងក្រោយរថយន្តស្លាកលេខនគរបាលនោះ បណ្តាលឱ្យរងការខូចខាតទាំងសងខាង។
![]() |
សកម្មភាពអាងអំណាច អាងបុណ្យស័ក្តិ និងការប្រើសំឡុតនេះ បានធ្វើឱ្យមហាជនដែលតាមដានហេតុការណ៍ សម្តែងការមិនពេញចិត្តជាខ្លាំង ខណៈដែលក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គួរតែជាអ្នករក្សាភាពស្ងប់ស្ងាត់ និងទុកឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ជាអ្នកធ្វើការវាស់វែង និងសម្របសម្រួលតាមនីតិវិធី។
មហាជនកំពុងរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់ចំពោះករណីនេះនឹងទៅជាយ៉ាងណា? ខណៈដែលភាគីម្ខាងទៀតត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់មន្ត្រីរូបនោះ តើការប្រើអំណាចគំរាមយកមនុស្សដាក់គុកដោយផ្ទាល់មាត់បែបនេះ គឺជាទង្វើត្រឹមត្រូវតាមក្រមសីលធម៌កងកម្លាំងដែរឬទេ?
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ និងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាសម្របសម្រួលគ្នាតែមិនត្រូវរ៉ូវ ទើបសមត្ថកិច្ចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីបន្តនីតិវិធីដោះស្រាយគ្នានៅពេលក្រោយ ៕










